តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។ បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង…
ថ្មីៗពី សេដ្ឋកិច្ច
«គម្រោងជួសជុលកង់តាមភូមិដោយឥតគិតថ្លៃ»៖ រហូតមកដល់ថ្ងៃនេះ កង់របស់សិស្ស និងកង់អ្នកភូមិចំនួនជាង ៤០០គ្រឿងហើយ ដែលត្រូវបានយកមកជួសជុលឱ្យប្រើប្រាស់បានឡើងវិញ ដោយក្រុមយុវជនស្ម័គ្រចិត្តជាង ៧០នាក់ មកពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា តាមរយៈគម្រោងជួសជុលកង់តាមភូមិ«Project B»នៅក្នុងស្រុកបន្ទាយស្រី។ រដ្ឋបាលស្រុកគ្រោងនឹងបន្តសហការជាមួយក្រុមយុវជនទាំងនេះ ដើម្បីផ្តល់សេវាជួសជុលកង់ដោយឥតគិតថ្លៃជាប្រចាំខែជូនអ្នកភូមិ…
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងមានស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ចំនួនជាង ២ ០០០ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២១ នេះ ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីក្នុងប្រទេស។
Rolls-Royce នៅតែរក្សាជំហរយ៉ាងរឹងមាំ ក្នុងការជ្រើសរើសយកប្រណីតភាពជាជាងបច្ចេកវិទ្យាថ្មី។ បន្ទាប់ពីការដាក់បង្ហាញរថយន្ត Ghost ជំនាន់ទី២ថ្មី ដែលរក្សាការឌីហ្សាញក្នុងកាប៊ីនដូចរថយន្ត Rolls-Royce ដទៃទៀត ដោយបំពាក់ប៊ូតុងចុច និងកុងតាក់ជាច្រើន វាបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនរថយន្តអង់គ្លេសនេះកំពុងតែដើរលើគន្លងផ្លូវមួយ…
អ្នកលក់កង់រាយនៅក្នុងប្រទេសវៀតណាម បានមើលឃើញពីការកើនឡើងនៃចំនួនលក់ ចន្លោះពី ២០០-៣០០ ភាគរយ ចាប់តាំងពីឆ្នាំមុន នៅពេលមានជំងឺរាតត្បាតកូវីដ១៩ ដំបូងបានចាប់ផ្តើម។